Header Ads

មិននឹកស្មានមើមខ្ទឹមក្រហមមានអត្ថប្រយោជន៍ដល់ម្លឹង! វិធីព្យាបាលសក់ជ្រុះ និងធ្វើអោយសក់ដុះលឿនត្រឹមតែ៧ថ្ងៃ ប្រសិទ្ធិភាព១០០%

អស់បារម្ភរឿងសក់ជ្រុះទៀតហើយ! ខ្ទឹមក្រហមអាចធ្វើអោយ សក់ដុះលឿនត្រឹម៧ថ្ងៃ ប្រសិទ្ធិភាព ១០០ភាគរយ។ សូមសាកល្បងវិធីនេះ ធានាថាមិនខុសបំណងទេ!
តោះចែករំលែកវិធីនេះអោយបានដឹងទាំងអស់គ្នា!

វិធីធ្វើ១
*វត្ថុធាតុដើម៖ ខ្ទឹមក្រហម

យោងតាមការស្រាវជ្រាវជាច្រើន រកឃើញថាមើមខ្ទឹមក្រហមនេះ ជាគ្រឿងផ្សំធម្មជាតិសំរាប់គ្រប់គ្រងសក់ជ្រុះ បណ្តុះសក់ ព្យាបាលអង្គែ និងជម្ងឺផ្សិតលើស្បែកក្បាលជាដើម។

មនុស្សភាគច្រើនមិនទាន់ដឹងថា តើហេតុអ្វីបានជាខ្ទឹមក្រហមបណ្តុះសក់បានលឿនម្លេះ? តាមការពិតនៅក្នុងមើមខ្ទឹមក្រហមនេះ វាសំបូរទៅដោយសារធាតុម្យ៉ាង​ ដែលគេហៅថា ស្ពាន់ធ័រ។ សារធាតុស្ពាន់ធ័រនេះ បានធ្វើអោយប្រសើរឡើងនូវការផលិតកោសិកាខូឡាជែនដែលចាំបាច់ដល់ការលូតលាស់នៃសក់។ យើងដឹងហើយថា សក់ដុះចេញពីឫសសក់នៅលើស្បែកក្បាល នៅពេលលាបវាទៅលើស្បែកក្បាល វានឹងជួយពង្រឹងប្រព័ន្ធសរសៃឈាមស្បែកក្បាល។

**របៀបប្រើប្រាស់៖
-យកខ្ទឹមក្រហមចំនួន៣មើមឬច្រើនជាងនេះ អាស្រ័យទំហំសក់របស់លោកអ្នក បកសំបកនិងចិត ឬ ឈូសមើមខ្ទឹមអោយល្អិតងាយនឹងច្របាច់យកទឹក។
-បន្ទាប់ច្របាច់បានទឹកខ្ទឹមក្រហមនេះហើយ យើងយកទឹកនោះទៅលាបនិងម៉ាស្សាលើសក់និងស្បែកក្បាល រួចទុកចោលចំនួន ៤០នាទី ឬច្រើនជាងរិតតែល្អ។
-បន្ទាប់មកលាងជាមួយទឹកស្អាត ឬ សាប៊ូ។

ដើម្បីទទួលបានលទ្ធផលល្អ សូមធ្វើដូច្នេះអោយបានយ៉ាងតិច៣ដង ក្នុងមួយសប្តាហ៍។

វិធីធ្វើ២
*វត្ថុធាតុដើម៖ ខ្ទឹមក្រហម លាយទឹកក្តៅ
**របៀបប្រើប្រាស់៖
-ចាក់ទឹកក្តៅចំនួន១លីត្រ ចូលទៅក្នុងចានធំមួយ
-ដាក់ទឹកខ្ទឹមក្រហមចំនួន ១ទៅ២ស្លាបព្រាបាយ រួចកូអោយសព្វល្អ
-ទុកអោយត្រជាក់ បន្ទាប់មកកកសក់របស់លោកអ្នកជាមួយទឹកនេះ សូមប្រាកដថាសក់ស្អាតគ្មានធូលី មុននឹងលាបទឹកខ្ទឹមក្រហមនេះ ព្រោះបន្ទាប់ពីលាបទឹកខ្ទឹមក្រហមហើយមិនលាងចេញទេ។

ដើម្បីទទួលបានលទ្ធផលល្អ សូមធ្វើដូច្នេះអោយបានយ៉ាងតិច២ដង ក្នុងមួយសប្តាហ៍។
វិធីទី២នេះ ងាយស្រួលប្រើព្រោះពុំមានខ្លិនរំខានដល់យើងឡើយ។

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖




សូមទស្សនាវីដេអូខាងក្រោម៖

1 comment:

  1. [New Vegas Casino Sister Sites] – New Online Casino Sister Sites
    [New Vegas Casino Sister Sites] – New Online Casino Sister Sites · #1 Red Dog 온카지노 Casino: $50 vua nhà cái Free Play · #2 Wild Casino: $25 Free Play · #3 Ruby Fortune: $50 Free Play · 카지노 #4

    ReplyDelete

Powered by Blogger.