៥ចំណុច គួរយល់ដឹង! មុនពេលទទួលទានធូរេន ព្រោះមិនប្រយ័ត្ន អាចបណ្តាលឱ្យស្លាប់បាន! (សូមអានអត្ថបទនេះ)
សព្វថ្ងៃមានមនុស្សជាច្រើនដែលចូលចិត្តផ្លែធុរេន ប៉ុន្តែអ្នកមិនដែលដឹងនោះទេថា វាក៏អាចមានគ្រោះថ្នាក់ដល់ជីវិតផងដែរ ។ ដូច្នេះគួរអាន៥ចំណុចនេះសិនមុននឹងអ្នកសម្រេចចិត្តបរិភោគផ្លែធុរេន ៖
១. អ្នកមានជម្ងឺទឹកនោមផ្អែម គួរតែចៀសវាងការហូបធូរេន ព្រោះធុរេនមានផ្ទុកជាតិស្ករខ្ពស់ វាអាចធ្វើឱ្យជាតិស្ករ នៅក្នុងឈាមកាន់តែឡើងខ្ពស់ ងាយប្រឈមមុខនឹងការលើសឈាមគ្រប់ពេល ជួនកាលបើការពារមិនទាន់ អាចមានគ្រោះថ្នាក់ដល់ស្លាប់ផងក៏មាន។

២. ធុរេនអាចបណ្តាលឱ្យអ្នកឡើងទម្ងន់ជាងធម្មតាដោយមិនដឹងខ្លួន ព្រោះផ្លែធូរេនជាអាហារដែលមានកាល់ឡូរីខ្ពស់ សាច់វា៤-៦គ្រាប់ ផ្តល់កាល់ឡូរីរហូតដល់ទៅ ៤០០ កាល់ឡូរី ស្មើនឹងភេសជ្ជៈដែលមានជាតិអាល់កុល ចំនួន២កំប៉ុង ឬបាយ ១ចានធំពេញ។
៣. អ្នកដែលមានជម្ងឺទាក់ទងជាមួយនឹងសម្ពាធឈាមខ្ពស់ ជម្ងឺបេះដូង និងជម្ងឺសរសៃឈាម ជម្ងឺខ្លាញ់ក្នុងសរសៃឈាមគួរបរិភោគធូរេន ក្នុងបរិមាណតិចបំផុត។
៤. ប្រសិនបើទទួលទាន ជាមួយភេសជ្ជៈមានជាតិអាល់កុលណាមួយ មិនថាតែស្រាថ្នាំ ស្រាបៀរ ឬភេសជ្ជៈផ្សេង នោះកាន់តែបង្កគ្រោះថ្នាក់ដល់រាងកាយច្រើនឡើងៗ កម្តៅនៅក្នុងរាងកាយ នឹងឡើងខ្ពស់ខ្លាំង រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិតក៏អាចថាបាន ព្រោះធូរេនជាប្រភេទផ្លែឈើ ដែលមានធាតុក្តៅខ្លាំងណាស់។
៥. ដោយសារតែធុរេនជាផ្លែឈើដែលផ្តល់ថាមពលខ្ពស់ ដូច្នេះនៅពេលដែលអ្នក បរិភោគធុរេនរួច គួរចៀសវាងការទទួលទានអាហារ នៅខាងក្រៅផ្តេសផ្តាសផ្សេងៗទៀត ដូចជាប្រភេទអាហារចៀន អាហារចម្អិនជាមួយខ្ទិះដូង ម្ហូបអាហារដែលមានរសជាតិផ្អែមខ្លាំង ឬព្យាយាមកាត់បន្ថយចំណង់អាហារនៅខាងក្រៅ នានាជាបន្តបន្ទាប់ផង។ បើអាចត្រូវធ្វើលំហាត់ប្រាណបន្ថែម ដើម្បីជួយដុតថាមពល នៅក្នុងរាងកាយឱ្យមានដំណើរការល្អជាធម្មតា។
សរុបមកយើងមិនបានហាមឃាត់ ថាកុំបរិភោគផ្លែធូរេនទេ ប៉ុន្តែដើម្បីសុវត្ថិភាព សុខភាពទាំងអស់គ្នា មុនពេលបរិភោគវា គួរដឹងពីរបៀប និងផលប៉ះពាល់ផងដែរ។ ក្រៅពីនេះការហាត់ប្រាណ ឱ្យបានទៀងទាត់ នឹងធ្វើឱ្យរាងកាយយើងមានសុវត្ថិភាព មួយរយភាគរយមិនសូវព្រួយបារម្ភ ពីបញ្ហាសុខភាពប៉ុន្មានទេ៕
ប្រភព៖ health.sanook

No comments: