គុណប្រយោជន៍ដ៏លើសលប់របស់ភេសជ្ជៈផ្សំចេញពីប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិឱសថមួយប្រភេទដែលផ្តល់នូវអត្ថ ប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរាងកាយ សុខភាពស្បែក ក៏ដូចជាចូលរួមជួយថែបំប៉នសម្រស់ឱ្យស្រស់ស្អាត រាប់តាំងពីចុងជើងរហូតដល់ចុងសក់ ជាពិសេស ថែមទាំងមានប្រសិទ្ធភាពក្នុងការជួយព្យាបាលអាការ រោគផ្សេងៗទៀតផង។ អាស្រ័យដោយសម្លឹងឃើញពីគុណសម្បត្តិទាំងនេះហើយ ទើបក្រុមអ្នកស្រាវជ្រាវបានរិះរកវីធីសាស្ត្រនានាក្នុងការចម្រាញ់ និងផលិតចេញជាប្រភេទអាហារបំប៉នផ្សេងៗទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយក្នុងនោះភាគច្រើនប្រទាលកន្ទុយក្រពើតែងត្រូវបានគេផលិតចេញជាប្រភេទភេសជ្ជៈ ដោយការដាក់ឈ្មោះផ្សេងៗគ្នា ដែលវាអាស្រ័យទៅតាមការវិនិយោគរបស់ក្រុម-ហ៊ុន និងរោងចក្រជាដើម។ ចង់ដឹងទេថា តើប្រទាលកន្ទុយក្រពើ ក៏ដូចជាភេសជ្ជៈដែលផលិតចេញពីប្រទាលកន្ទុយក្រពើនេះមានអត្ថប្រយោជន៍អ្វីខ្លះសូមតាមដាននូវអត្ថបទខាងក្រោមនេះ ដោយមានការចូលរួមផ្តល់ជាចំណេះដឹងពីសំណាក់ លោកមាស សាមឌី ជំនួយការនាយកគ្រប់គ្រងក្រុមហ៊ុនHuang Prestige នាំចូល និងចែកចាយផលិតផលភេសជ្ជៈជំនួយសុខភាព Zummer ប្រចាំនៅកម្ពុជា។
លោក មាស សាមឌី បានថ្លែងប្រាប់ពីគុណប្រយោជន៍របស់ភេសជ្ជៈដែលចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើយ៉ាងដូច្នេះថា ផ្អែកតាមឯកសារបានបង្ហាញថា រុក្ខជាតិឱសថប្រភេទនេះបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពនិងសម្រស់ ដូចជា ៖
១-ប្រើជាថ្នាំបន្ទន់សក់៖
ប្រសិនបើសក់របស់អ្នកមានភាពស្ងួត ប្រទាលកន្ទុយក្រពើអាចជួយបាន ជាតិជែលរបស់វាអាចប្រើជាថ្នាំបន្ទន់សក់ ដែលធ្វើឱ្យសក់ទន់រលោង និងមានសំណើមផងដែរ។
២-ធ្វើឱ្យសសៃសក់រឹងមាំ៖
ប្រទាលកន្ទុយក្រពើ មិនត្រឹមតែជួយធ្វើឱ្យសក់ភ្លឺចែងចាំងប៉ុណ្ណោះទេ វាថែមទាំងជួយពង្រឹងសសៃសក់ឱ្យរឹងមាំថែមទៀតផង។ វាមានផ្ទុកទៅដោយទឹកអាស៊ីតអាមីណូ ដែលជួយគ្រប់គ្រងខ្លាញ់នៅលើស្បែកក្បាល ដែលជាហេតុធ្វើឱ្យសសៃសក់រលោង និងរឹងមាំ។
៣-ព្យាបាលសក់ជ្រុះ៖
ប្រទាលកន្ទុយក្រពើ មានអង់ស៊ីមពីធម្មជាតិ ដែលជួយជំរុញឱ្យសក់ដុះឡើងវិញបានឆាប់-រហ័ស និងកាត់បន្ថយសក់ជ្រុះ។ វាជួយកាត់បន្ថយកោសិកាស្បែក ដែលងាប់ចេញពីស្បែកក្បាល និងជួយរក្សាកម្រិតតុល្យភាព pH របស់ស្បែកក្បាល និងសក់ផងដែរ។
៤-កាត់បន្ថយស្បែកក្បាលអង្គែ៖
ប្រទាលកន្ទុយក្រពើ មានផ្ទុកទៅដោយសារធាតុម្យ៉ាង ដែលប្រឆាំងនឹងរោគផ្សិត ដូចនេះនៅពេលដែលលាបវានៅលើស្បែកក្បាលនោះ វានឹងជួយកាត់បន្ថយអង្គែ និងជួយផ្តល់សំណើមដល់ស្បែកក្បាលដែលស្ងួត។
៥-កាត់បន្ថយស្បែកក្បាលរមាស់៖
ស្បែកក្បាលឡើងរមាស់ គឺដោយសារតែស្បែកក្បាលមានប្រេងច្រើនហួសហេតុពេក។ ប្រទាលកន្ទុយក្រពើ អាចជួយកាត់បន្ថយប្រេង នៅលើស្បែកក្បាល និងព្យាបាលស្បែកក្រហម ដែលបណ្តាលមកពីស្ថានភាពស្បែកក្បាលរមាស់បាន។
ចំពោះការព្យាបាលជំងឺកាត់បន្ថយជំងឺរលាកស្បែកក្បាលធ្ងន់ធ្ងរ (Scalp Eczema)ប្រទាលកន្ទុយក្រពើ មានសារធាតុម្យ៉ាង ដែលប្រឆាំងទៅនឹង Pruritic ដែលអាចជួយព្យាបាលការរលាកស្បែកក្បាល និងស្បែករបកក្រហមហើយវាក៏អាចជួយកម្ចាត់នូវស្បែកក្បាលចាស់ៗដែលងាប់ចេញ និងបណ្តុះកោសិកាថ្មីឡើងវិញ។ជំងឺក្រពះ ពោះវៀន ដោយសារតែសាច់ប្រទាលកន្ទុយក្រពើមានសម្បូរទៅដោយសារធាតុអាស៊ីតអាមីណូ រួមជាមួយនឹងអង់ស៊ីមពីធម្មជាតិផងនោះ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការចូលរួមកាត់បន្ថយនូវអាការរោគពិបាករំលាយអាហារ ដែលអាចបង្កជាបញ្ហានៃជំងឺក្រពះ និងពោះវៀនបានយ៉ាងប្រសើរ។
ជាមួយនឹងការចូលរួមបង្ហើបប្រាប់ពីអត្ថប្រយោជន៍នៃប្រទាលកន្ទុយក្រពើខាងលើនេះ លោក មាស សាមឌី ក៏បានបញ្ជាក់ប្រាប់ពីសារប្រយោជន៍នៃភេសជ្ជៈ Zummer Aloe VeraJuice ដែលចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើផងដែរថា ចំពោះភេសជ្ជៈមួយប្រភេទ បច្ចុប្បន្នកំពុងតែមានចរាចរណ៍យ៉ាងទូលំទូលាយនៅលើទីផ្សារកម្ពុជា ហើយក៏ទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងលើសលប់ផងដែរ ដ្បិតវាមានគុណសម្បត្តិច្រើន ហើយតម្លៃសមរម្យ ជាពិសេសអាចទទួលទានបានទាំងមនុស្សចាស់និងក្មេងផងដែរ។ សម្រាប់ភេសជ្ជៈដលផ្តល់គុណតម្លៃលើសលប់មួយនេះ លោកអ្នកអាចរកជាវបាននៅតាមបណ្តាទីផ្សារ ឬទីប្រជុំជននានាទូទាំងព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ lareine.com.kh

No comments: