Header Ads

ផ្លែទទឹម មិនត្រឹមតែជាផ្លែឈើហូបផ្លែតែប៉ុណ្ណោះទេ វាក៏ជាឱសថដែលអាចព្យាបាលជំងឺរាក និងរាកមួលបានយ៉ាងមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើលផងដែរ (សូមអានអត្ថបទនេះ)

បងប្អូនមានដឹងទេថាផ្លែទទឹមក៏ជាឱសថដែលអាចព្យាបាលជំងឺរាក និងរាកមួលបានយ៉ាងមានប្រសិទ្ធភាពផងដែរ!




ទទឹម ជាប្រភេទរុក្ខជាតិ ដែលអាចព្យាបាលជំងឺដូចជា៖
- សម្រាប់ទម្លាក់តេនីញាក់
- ព្យាបាលរាក និងរាកមួល
វិធីធ្វើ និងប្រើប្រាស់៖
- គេប្រើសំបកដើម សំបកឫស សំបកផ្លែ។ សំបកដើម និងសំបកឫស ប្រើស្ងួត ដោយហាលថ្ងៃសំងួត។ សំបកផ្លែទុំ ប្រើស្រស់ ឬស្ងួត ។
- ប្រើសំបកដើម សំបកឫស ឬជាតិ Pelletierine សម្រាប់ទម្លាក់តេនីញាក់។ គេប្រើសំបក ២០-៥០ ក្រ ចែកជាបីដង ដាំហូប។
- ពេលខ្លះគេប្រើលាយ ០.៤០ ក្រ ជាតិ Pelletierine ០.៤០ក្រ ជាតិ Tannin ចែកជាបីដង សម្រាប់ប្រើមួយថ្ងៃ។
- សំបកផ្លែសម្រាប់ព្យាបាលរាក និងរាកមួល
- សំបកផ្លែប្រើក្នុងមួយថ្ងៃកម្រិត ១៥-២០ ក្រ ដាំហូប។


កំណត់ចំណាំ
** ជារុក្ខជាតិមានជាតិពុល ហាមប្រើចំពោះស្រ្តីកម្រាលកូន និងប្រយ័ត្នចំពោះកុមារ។
- ការចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងតែប៉ុណ្ណោះ
- សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង



ប្រភព៖ លោកគ្រូ អ៊ាង សុផល្លែត
Shareបន្តដើម្បីឲ្យអ្នករាល់គ្នាបានដឹងពីគុណប្រយោជន៍នៃផ្លែឈើប្រភេទនេះផង!

No comments:

Powered by Blogger.