ទំពូងប្រាក់ ជាគុម្ពព្រឹក្ស មានកម្ពស់ប្រមាណ ១ ទៅ ២ម៉ែត្រ មិនសូវមានអ្នកស្គាល់ឡើយ តែវាជាឱសថដ៏អស្ចារ្យព្យាបាលជម្ងឺច្រើនមុខ (ជួយស៊ែរចែកគ្នាដឹងផង!)

ទំពូងប្រាក់ ជាគុម្ពព្រឹក្ស មានកម្ពស់ប្រមាណ ១ ទៅ ២ម៉ែត្រ មិនសូវមានអ្នកស្គាល់ឡើយ តែវាជាឱសថដ៏អស្ចារ្យអាចជំនួយឈាម ព្យាបាលឈឺសន្លាក់ឆ្អឹង របួសបោកទង្គិច ព្យាបាលពស់ចឹក កមរមាស់ ស្រែង ស្បែកកើតខ្ទុះ ព្យាបាលគ្រុន និងក្អួត។
Shareចែកគ្នាបានដឹងនិងស្គាល់រុក្ខជាតិនេះផង!

ប្រភេទរុក្ខជាតិ៖ ទំពូងប្រាក់

ព្យាបាលជំងឺ៖
- គ្រុន និងក្អួត
- ជំនួយឈាម
- ស្លឹក និងឫស ដាំហូប ព្យាបាលជំងឺឈឺសន្លាក់ឆ្អឹង របួសបោកទង្គិច
- ពស់ចឹក កមរមាស់ ស្រែង ស្បែកកើតខ្ទុះ។

វិធីធ្វើ និងប្រើប្រាស់៖
- ស្លឹក ខ្លឹម ឫស ប្រើស្ងួត ឬស្រស់ ដោយលាងឲ្យស្អាត កាត់ខ្លីៗ សំបកដើម ហាលថ្ងៃឲ្យស្ងួត ទុកប្រើប្រាស់៖
- ស្លឹកប្រើជក់ជំនួសបារី
- សំបកដើម និងឫស ដាំហូប ព្យាបាលគ្រុន និងក្អួត។
- សំបកដើម និងខ្លឹម ដាំហូប ជំនួយឈាម។
- ស្លឹក និងឫស ដាំហូប ព្យាបាលជំងឺឈឺសន្លាក់ឆ្អឹង របួសបោកទង្គិច។
- ស្លឹកបុកបិត ព្យាបាលពស់ចឹក កមរមាស់ ស្រែង ស្បែកកើតខ្ទុះ។
- ប្រើពី ១០-១៥ ក្រាម ដាំផឹក ឬត្រាំស្រា។


កំណត់ចំណាំ**
** ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ។
- ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង
- សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។
- វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេងទទួលបានការ។
ប្រភពអត្ថបទ៖ លោកគ្រូ អ៊ាង សុផល្លែត
No comments: