Header Ads

មិននឹកស្មានទាល់តែសោះថាផ្កាចម៉្បាលឿងក៏ជាឱសថព្យាបាលរោគបានជាច្រើនមុខយ៉ាងដូច្នេះសោះ! (តោះស៊ែរចែកគ្នាដឹង!)

ផ្កាចម៉្បាលឿង ជាឱសថព្យាបាលរោគបានជាច្រើនមុខដូចជា រោគសរសៃប្រសាទ ឈឺក្បាល ងងឺតមុខ រោគប្រមេះទឹកបាយ ស្ងួតក គ្រុន ធ្វើឲ្យបូសធ្លាយបានរហ័ស បំបាត់អាការៈរលាក និងហើមពោះ...។
ជួយ Share ដើម្បីអោយបងប្អូនខ្មែរយើងបានដឹងពីអត្ថប្រយោជន៍ដ៏លើសលប់របស់ផ្កាចម្ប៉ាលឿងនេះផង!



ប្រភេទរុក្ខជាតិ៖ ផ្កាចម៉្បាលឿង
ព្យាបាលជំងឺ៖ 
- រោគសរសៃប្រសាទ
- ធ្វើឲ្យឈាមត្រជាក់ បញ្ចុះនោម បណ្តេញខ្យល់ ខ្សោយ ឈឺក្បាល ងងឺតមុខ ជំនួយបេះដូង ព្យាបាលរោគឃ្លង់ រមាស់ បូស រោគប្រមេះទឹកបាយ ជំនួយទឹកប្រមាត់ និងជំនួយឈាម
- ដំបៅជើង និងជើងប្រេះ
- ស្ងួតក គ្រុន ជំនួយបេះដូង ទម្លាក់ស្លេស្ម៍ ផ្សះ
- ជំនួយឈាមរដូវ
- ធ្វើឲ្យបូសធ្លាយបានរហ័ស បំបាត់អាការៈរលាក
- ឈឺក្បាល រលាកភ្នែក ហើម ឈឺសន្លាក់
- ហើមពោះ











វិធីធ្វើ និងប្រើប្រាស់៖
- ស្លឹក ផ្កាឈ្មោល ផ្លែខ្ចី សម្បកផ្លែចាស់ គ្រាប់៖
- ស្លឹកៈ ព្យាបាលរោគសរសៃប្រសាទ
- ផ្កាៈ ធ្វើឲ្យឈាមត្រជាក់ បញ្ចុះនោម បណ្តេញខ្យល់ ខ្សោយ ឈឺក្បាល ងងឺតមុខ ជំនួយបេះដូង ព្យាបាលរោគឃ្លង់ រមាស់ បូស រោគប្រមេះទឹកបាយ ជំនួយទឹកប្រមាត់ និងជំនួយឈាម។
- ផ្លែ និងគ្រាប់ៈ ព្យាបាលដំបៅជើង និងជើងប្រេះ
- សំបកដើមៈ ព្យាបាលស្ងួតក គ្រុន ជំនួយបេះដូង ទម្លាក់ស្លេស្ម៍ ផ្សះ។
- សាច់ឈើៈ ជំនួយឈាមរដូវ
- ឫស និងសម្បកៈ បំពោកឲ្យបូសធ្លាយបានរហ័ស បំបាត់អាការៈរលាក
- ឫសៈ លាបព្យាបាលឈឺក្បាល រលាកភ្នែក ហើម ព្យាបាលឈឺសន្លាក់
- ប្រេងគ្រាប់ៈ លាបពោះ ព្យាបាលហើមពោះ
- ស្លឹក ឫស សំបកៈ ១៥-៣០ក្រាម ហើមពោះ ។
- ផ្កាៈ ១០-១៥ក្រាម ដាំទឹកហូប


- ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង
- សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង
ប្រភព៖ លោកគ្រូ អ៊ាង សុផល្លែត

No comments:

Powered by Blogger.