Saturday, May 17 2025

Header Ads

ហូបទឹកក្រូចឆ្មារតែ១កែវនៅពេលព្រឹក អាចការពារជំងឺកាចសាហាវបានជាច្រើនមុខ (ជួយស៊ែរបន្តអោយបងប្អូនយើងបានដឹងផង!)

ហូបទឹកក្រូចឆ្មារ១កែវពេលព្រលឹមអាចការពារជំងឺកាចសាហាវបានជាច្រើនមុខ និងជួយព្យាបាលជម្ងឺជាមុខទៀត ដូចជា៖
- ជួយបន្ថយការក្អក ឈឺក ផ្តល់វីតាមីន C ដល់រាង្គកាយ ជួយសម្រួលសម្ពាធឈាមបានល្អ បន្ថយស្ត្រេស កាត់បន្ថយកំណកឈាម និងជួយការបង្កើនសមត្ថភាពនៃកោសិកាប្រសាទផងដែរ ។
- ជួយព្យាបាលមុនលើផ្ទៃមុខ៖ ផឹកទឹកក្រូចឆ្មានឹងជួយបំលែងសីតុណ្ហភាពអាស៊ីតក្នុងរាងកាយ ដូច្នេះនឹងជួយលោកអ្នករក្សាសុវត្ថិភាពពីការកើតមុន។
- វាក៏អាចជួយសម្រកទម្ងន់ បានយ៉ាងមានប្រសិទ្ធភាពផងដែរ បើលោកអ្នកពិសារវាជាមួយនឹងទឹកក្ដៅជាប្រចាំ
- ជួយទប់ស្កាត់មិនឲ្យកកើតគ្រួសតម្រងនោម និងជួយលោកអ្នកបញ្ចេញនូវគ្រួសនោះចេញមកក្រៅ
- ជំនួយប្រព័ន្ធភាពស៊ាំរាង្គកាយ ថង់ប្រមាត់ ជំងឺរលាកពោះវៀនធំ វាល្អសម្រាប់អ្នកដែលមាន ជំងឺរលាកសន្លាក់ដៃជើង
- វាអាច ជួយលាងសំអាតគ្រឿងក្នុងរបស់យើងបាន ដូចជា លំពែង សួត និង ថ្លើម ជាដើម។




   

* រូបមន្តធ្វើទឹកក្រូចឆ្មារ៖
- ចិតខ្ញីជាចំណិតរួចគាបយកទឹកប្រមាណ ៣/៤ ពែងកាហ្វេ (រួចយកទៅចំហុយឲ្យឆ្អិនប្រមាណ១០នាទី)
- ទឹកក្រូចឆ្មាច្របាច់រួច ប្រហែល២ចំណិត
- ស្ករស ៤ស្លាបព្រាកាហ្វេ (តាមចំណូល)
- អំបិល កន្លះស្លាបព្រាកាហ្វេ (ឬតិចជាងនេះ)
- ទឹកសូដា
- ទឹកកក
- ប្រសិនបើអ្នកចង់ដាក់ទឹកឃ្មុំ គ្រាន់តែដាក់ស្ករ ២ស្លាបព្រាកាហ្វេ រួចដាក់ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ
- លាយល្បាយខាងលើហើយកូរឲ្យសព្វ ដាក់ចូលកែវរួចចាក់បន្ថែមទឹកសូដាដល់ ៣/៤ នៃកែវ រួចដាក់ទឹកកកជាការស្រេច អាចពិសារពេលព្រឹកមុនពេលទទួលទានអាហារ២០នាទី។




ប្រភព ៖ អ៊ាង សុផល្លែត

No comments:

Powered by Blogger.