Header Ads

វិធីព្យាបាលធម្មជាតិ ជម្ងឺកញ្រ្ជិល ឈឺភ្នែកក្រហម រលាកទងសួត ដុះសាច់បំពង់ក ពស់ចឹក អំបៅអំបែក​ ក្អកធ្លាក់ឈាម (ចែករំលែកបន្តជាចំណេះដឹង!)

ស្មៅរំលត់ភ្លើង ជាឱសថអាចព្យាបាលជំងឺជាច្រើនមុខ ជួយព្យាបាលឈឺភ្នែកក្រហម កញ្រ្ជិល រលាកទងសួត ដុះសាច់បំពង់ក ពស់ចឹក អំបៅអំបែក ក្អកធ្លាក់ឈាម !



*ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល មានរសជាតិល្វីងតិចៗ ត្រជាក់។

រសជាតិៈ​ ល្វិងតិច ត្រជាក់ល្មម។

* ការព្យាបាលៈ ផ្កាសាយ គ្រុន រលាកទងសួត ឈឺបំពង់ក រលាកសួតស្រាល គ្រុនពោះវៀនរាកអាចម៏ រាកមូល រលាកដោះ(លាសដោះ) រលាកពងស្វាស​ របួស បូស តាអក ពស់ចឹក រលាកសរសៃប្រសាទស្បែក ឈឺភ្នែកក្រហម ឈាមច្រមុះ ក្អកធ្លាក់ឈាម ឈឺទ្រូង ដុះសាច់បំពង់ក រលាកផ្លូវភេទ។


         

* កំរិតនិងរបៀបប្រើៈ ពី១៥ទៅ៣០ក្រាម ក្នុង១ថ្ងៃដាំទឹក១លីត្រផឹក។





*ព្យាបាលកញ្រ្ជិលៈ យកស្លឹកដាំទឹកងូត។



* ដើមស្រស់បុកលាយទឹកផឹក កាកបំពោកកន្លែងពស់ចិក ឬបូស។

* បុកស្លឹកស្រស់យកទឹកបន្តក់ចូលត្រចៀកព្យាបាលអំបៅអំបែក។

 

ហាមប្រើអ្នកមានផ្ទៃពោះ!

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ក្រសួងសុខាភិបាល (ទំព័រ២៣២)

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ប្រភពអត្ថបទ៖ អ៊ាង សុផល្លែត

No comments:

Powered by Blogger.