បើសិនបងប្អូនមានអាការៈទាំង៦ចំនុចដូចនៅក្នុងអត្ថបទនេះ បងប្អូនគួរទៅឆ្លុះទងសួតរបស់បងប្អូន ព្រោះ...

ហេតុអ្វីលោកអ្នកចាំបាច់ត្រូវធ្វើការឆ្លុះទងសួត?
ការឆ្លុះទងសួតមានសារៈសំខាន់ និងបង្កភាពងាយស្រួលដល់គ្រូពេទ្យក្នុងការកំណត់រោគវិនិច្ឆ័យរបស់អ្នកជំងឺអោយកាន់តែបានច្បាស់ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាព។


១) មូលហេតុ៖
លោកអ្នកគួរមកធ្វើការឆ្លុះទងសួត ប្រសិនបើលោកអ្នកមានអាការៈដូចខាងក្រោម
- ក្អករ៉ាំរ៉ៃ
- ក្អកឈាម
- ស្ទះស្លេស
- រលាកសួត
- ដុំសាច់ក្នុងសួត
- ជំងឺសួតផ្សេងៗ ដែលពុំដឹងមូលហេតុ



២) អត្ថប្រយោជន៍៖
- ងាយស្រួលក្នុងការកំណត់រោគវិនិច្ឆ័យតាមរយៈការបូមស្លេសយកទៅវិភាគ
- លាងសំអាតផ្លូវដង្ហើម
- ដើម្បីប្រើថ្នាំឃាត់ឈាមក្នុងករណីក្អកឈាម
- ច្រឹបសាច់ទងសួត ឬដុំសាច់សួតដើម្បីវិភាគរោគ

៣) ការអនុវត្ត៖
- អ្នកជំងឺត្រូវធ្វើការតមអាហារយ៉ាងតិច ៤ម៉ោងមុនពេលធ្វើការឆ្លុះទងសួត
- បាញ់ថ្នាំស្ពឹក ដើម្បីកុំអោយអ្នកជំងឺមានអារម្មណ៍ថាពិបាកក្នុងការឆ្លុះ
- អាចធ្វើការឆ្លុះដោយប្រើថ្នាំស្ពឹក ឬសន្តំ
- ប្រើរយៈពេលនៃការឆ្លុះចន្លោះពី ៣ ទៅ ១០នាទី
- ក្រោយពីឆ្លុះរួច អ្នកជំងឺត្រូវតមអាហាររយៈពេល២ម៉ោង
បើលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ប្រភពអត្ថបទ៖ មន្ទីពេទ្យកាល់ម៉ែត
No comments: