ភាពចាំបាច់នៃការពិនិត្យស្វែងរក ដើម្បីបង្ការជំងឺមហារីកពោះវៀនធំ ! (Colorectal Cancer Screening)

ជួយស៊ែរបន្តអោយបងប្អូនខ្មែរយើងបានយល់ដឹងពីជម្ងឺមហារីកពោះវៀនធំនេះផង!
ជំងឺមហារីកពោះវៀនធំ គឺជាជំងឺមួយដែលកាចសាហាវ និងជួបជា ញឹកញាប់។




តាមការសិក្សានិងស្រាវជ្រាវផ្សេងៗ គេសង្កេតឃើញថា កត្តាអាយុ និងកត្តា ហ្សែន(Genetic) គឺជាហានិភ័យចំបងរបស់ជំងឺមហារីកនេះ។

មធ្យោបាយនៃការពិនិត្យស្វែងរកដើម្បីបង្ការជំងឺមហារីកពោះវៀនធំដែលល្អបំផុត គឺការពិនិត្យឆ្លុះក្នុងពោះវៀនធំដោយឧបករណ៍អង់ដូស្កូពីទំនើប ដើម្បីស្វែងរក និងកាត់ចេញដុំសាច់ Polyp មុននឹងវាអាចវិវត្តទៅជា ដុំសាច់មហារីក។

គេធ្វើជាពិសេសចំពោះមនុស្សដែលមានអាយុលើសពី៤៥ទៅ៥០ឆ្នាំ ដែលគ្មានរោគសញ្ញា ឬគ្មានហេតុផលណាដែលគាត់គិតថាមាន ជំងឺមហារីកនោះទេ។ ចំពោះបុគ្គលដែលមានហានិភ័យខ្ពស់៖
- មានឪពុកមា្តយកើតជំងឺមហារីកពោះវៀនធំ
- មានប្រវត្តិមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ៖ Crohn’s disease, Ulcerative colitis
តម្រូវឲ្យធ្វើការពិនិត្យនៅក្នុងអាយុក្មេងជាងនេះ។

ក្នុងនាមជាវេជ្ជបណ្ឌិតផ្នែកថ្លើម ក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត សូមណែនាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានអាយុលើសពី៤៥ទៅ៥០ឆ្នាំ អញ្ជើញមកធ្វើការពិនិត្យ ស្វែងរកដើម្បីបង្ការ ជំងឺមហារីក ពោះវៀនធំ ក៏ដូចជាកាត់បន្ថយអត្រាស្លាប់នៃជំងឺមហារីកនេះផងដែរ។
“យើងអាចការពារជំងឺមហារីកពោះវៀនបាន សូមចាប់ផ្តើមពីឥឡូវនេះ!”
ប្រភពអត្ថបទ៖ មន្ទីពេទ្យកាល់ម៉ែត
No comments: