Header Ads

រកឃើញហើយបងប្អូន! វិធីកំចាត់សត្វកណ្តុរចេញពីផ្ទះជារៀងរហូត ១០០% (ជួយស៊ែរចែកគ្នាដឹងផង!)

វិធីធម្មជាតិក្នុងការកម្ចាត់សត្វកណ្តុរចេញពីផ្ទះជារៀងរហូត (១០០%)

តើអ្នកកំពុងតែជួបបញ្ហាជាមួយសត្វកណ្តុរ អុកឡុក និងបំផ្លាញទ្រព្យសម្បតិ្តនៅក្នុងផ្ទះរបស់អ្នកដែរឬទេ?
អស់បារម្ភទៀតហើយ ខាងក្រោមនេះ គឺជាវិធីធម្មជាតិ៤យ៉ាងក្នុងការកម្ចាត់សត្វកណ្តុរ មានប្រសិទ្ធភាព១០០%៖

វិធីទី១៖
*វត្ថុធាតុដើម៖ មែកយីថោ ឬ យិតថោ
*វីធីធ្វើ៖ ចូរយកមែកយីថោ ឬយិតថោ ដំឲ្យ​បែកដាក់នៅតាមទីផ្សេងៗ ហើយនៅពេលកណ្តុរប៉ះក្លិនយីថោ វានឹងរត់គេចចេញឆ្ងាយពីផ្ទះយើងមិនខាន។




វិធីទី២៖
*វត្ថុធាតុដើម៖ ជាតិម៉ង់តុល ឬ ជីអង្កាម
*វិធីធ្វើ៖ ដើម្បីកម្ចាត់សត្វកណ្តុរបានយ៉ាងលឿនរហ័ស ដោយមិនចាំបាច់ត្រូវខ្ជះខ្ជាយកម្លាំងគឺ ប្រើជាតិម៉ង់តុល។ ក្លិនរបស់ជីអង្កាមនឹងបណ្តេញសត្វកណ្តុរចេញអស់។ ជាពិសេសនៅក្នុងតំបន់ផ្ទះបាយ, ទូរដាក់អាហារ, ក្លិនរបស់ជីអង្កាមនឹងធ្វើឲ្យកណ្តុរលែងហ៊ានមកក្បែរ។ អ្នកអាចបាញ់ជាតិម៉ង់តុលទៅតាមកែងៗផ្ទះ ឬដាំជីអង្កាមនៅក្នុងសួនច្បារ វានឹងធ្វើឲ្យសត្វកណ្តុរខ្លាច ហើយរត់ចេញអស់។





វិធីទី៣៖
*វត្ថុធាតុដើម៖ ម្សៅសាប៊ូ និង បាយកក
*វិធីធ្វើ៖ អ្នកគ្រាន់តែលាយម្សៅសាប៊ូជាមួយនឹងបាយកកបន្តិចដាក់តាមកាច់ជ្រុងផ្ទះ។ នៅពេលដែលសត្វកណ្តុរធុំក្លិន វានឹងលែងហ៊ានមកក្បែរទៀត។



វិធីទី៤៖
ចិញ្ចឹមឆ្មា វាអាចវិធីដ៏មាន ប្រសិទ្ធភាពមួយដោយសារតែសត្វកណ្តុរខ្លាចសត្វឆ្មា ហើយសត្វឆ្មា ជាសត្វពិឃាដកណ្តុរដ៏ពូកែមួយ ៕



អត្ថបទដោយ៖ Healthy&Beauty

No comments:

Powered by Blogger.