Header Ads

ពេលខ្សែភ្លើងឆក់ ត្រូវជួយសង្គ្រោះជីវិតយើងយ៉ាងដូចម្តេចខ្លះ? (សូមអានអត្ថបទនេះ!)

វិធីបឋមក្នុងការជួយសង្រ្គោះអ្នកឆក់ខ្សែភ្លើង

យើងគ្រប់គ្នាគួរយល់ដឹងរឿងនេះ!
សូមស៊ែរចែករំលែកបន្តដើម្បីយល់ដឹងពីវីធីជួយសង្គ្រោះជីវិតទាំងអស់គ្នា!

សូមអនុវត្តតាមវិធីខាងក្រោម៖

ទី១៖ ត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីនោះភ្លាម ដូចជាផ្តាច់កុងតាក់ បិទបារ៉ែតជាដើម។ (សូមមើលរូបខាងក្រោម)





ទី២៖ ប្រសិនបើមិនអាចធ្វើវិធីខាងលើបានត្រូវយកដំបងឈើ ឬជ័រដែលមិនអាចចម្លងអគ្គិសនីបានយកទៅឆ្កិះ ឬទាញខ្សែភ្លើងនោះចេញពីអ្នករងគ្រោះ។


ទី៣៖ យកអ្នករងគ្រោះមកកន្លែងដែលមានសុវត្ថិភាព និងមានខ្យល់គ្រប់គ្រាន់។


ទី៤៖ ធ្វើការសង្គ្រោះបឋម៖ សង្កត់ទ្រូង ៣០ដង ផ្លុំមាត់២ដង ធ្វើអោយបាន ៥លើក ក្នុងរយៈពេល ២នាទី។ ត្រូវប្រាកដថាជនរងគ្រោះគ្មានដង្ហើម ព្រោះវិធីនេះមិនអាចធ្វើទៅលើជនរងគ្រោះដែលមានដង្ហើមបានទេ (វិធីនេះអាចជួយសង្គ្រោះដូចជា អ្នកលង់ទឹក និង គាំងបេះដូងជាដើម)។













ទី៥៖ បើជនរងគ្រោះនៅមានដង្ហើមប្រញាប់បញ្ជូនគាត់ទៅមន្ទីពេទ្យ សូមឈប់ប្រើរវិធីរសង្គ្រោះដូចជា ស្រោចទឹក កប់ភក់ ឬខ្សាច់ជាដើមដែលនេះមិនមែនជាការជួយសង្គ្រោះដែលត្រឹមត្រូវនោះឡើយ។


ទូរស័ព្ទទៅលេខ 119 សម្រាប់ការជួយសង្គ្រោះ។

  

No comments:

Powered by Blogger.