Header Ads

វិធីងាយៗ ក្នុងការបំបាត់ស្នាមសង្វារ ឲ្យបាត់អស់គ្មានសល់ (សូមចុចអានអត្ថបទដើម្បីជ្រាបច្បាស់!)

វិធីព្យាបាលស្នាមសង្វារ ឲ្យបាត់អស់គ្មានសល់ត្រឹមតែ ៣០ ថ្ងៃ ដោយគ្រាន់តែប្រើវីធីងាយៗ..។
សូមជួយស៊ែរចែករំលែកបន្ត ដើម្បីសម្រស់រាងកាយស្ត្រីៗយើងនៅតែស្អាត!


ក្រោយពីមានផ្ទៃពោះស្រ្តីយើងភាគច្រើនគឺមានបញ្ហាស្នាមសង្វារស្ទើគ្រប់ៗគ្នា លើសនេះទៅទៀតសង្វារក៏បណ្តាលមកពីបញ្ហាធាត់និងស្គមលឿនពេកផងដែរ។ បញ្ហាទាំងនេះ ក៏ដោយសារតែស្បែករបស់អ្នកខ្វះកម្រិតកូឡាជែន ដែលងាយធ្វើឲ្យស្បែកងាយនឹងត្រូវបានបំផ្លាញនិងខូចខាត។





ក៏ប៉ុន្តែសូមកុំព្រួយបារម្ភ ថ្ងៃនេះយើងនឹងអនុវត្តន៍នូវវិធីធម្មជាតិងាយៗ ដែលអាចជួយបំបាត់ស្នាមសង្វារទាំងនោះបានត្រឹមរយៈពេលតែ ៣០ ថ្ងៃប៉ុណ្ណោះ។ សូមអនុវត្តវិធីទាំងនេះ ដូចខាងក្រោមនេះ ៖





១. គឺប្រេងល្ហុង
ប្រេងល្ហុង មានសារធាតុអាស៊ីត Ricinoleic ដែលជួយផ្តល់សំណើមស្បែកចិញ្ចឹមស្បែកការពារមុននិងការពារស្បែកចាស់ជ្រីវជ្រួញបានទៀត។
*វិធីប្រើប្រាស់៖ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែយកសំឡីមកជ្រលក់ប្រេងល្ហុងបន្ទាប់យកមកជូតត្រង់ស្នាមសង្វារព្រមទាំងម៉ាស្សាឲ្យជ្រាបចូលស្បែកជារៀងរាល់ថ្ងៃ។ ត្រឹមតែរយៈពេល១ខែ និងទទួលបានលទ្ធផលជាក់ជាមិនខាន។

  


២. ប្រេងដូង
អាចជួយផ្តល់សំណើមស្បែកព្រមទាំងបង្កើនកម្រិត Collagen ដល់ស្បែក ថែមទៀតផង។
*វិធីប្រើប្រាស់៖ អ្វីដែលអ្នកត្រូវធ្វើ គឺកម្តៅប្រេងដូងបន្តិច រួចយកវាមកម៉ាស្សាត្រង់ស្បែកដែលមានស្នាមសង្វាររហូតជ្រាបចូលសព្វស្បែកមួយថ្ងៃអនុវត្តតែ២ដង មិនយូរទេធានាថាស្នាមសង្វារទាំង
នោះនឹងលុបបាត់អស់មិនខាន។



៣. ជាតិវីតាមីន E 
វីតាមីនEអាចជួយចិញ្ចឹមនិងផ្តល់សំណើមបានយ៉ាងមានប្រសិទ្ធភាព។ ស្ត្រីមានផ្ទៃពោះគួរតែលាបប្រេងវីតាមីនEលើពោះដើម្បីការពារសង្វារកុំឲ្យកើតមានសង្វារ។ សរុបមក​ ជាតិវីតាមីន Eអាចការពារស្នាមសង្វារកុំឲ្យកើតឡើង និងកម្ចាត់ស្នាមសង្វារពេលកើតរួចបានដូចគ្នា។
*វិធីប្រើប្រាស់៖ អ្នកគ្រាន់តែកាត់វីតាមីន E លើដុំសំឡី រួចយកវាមកជូតនិងម៉ាស្សាលើស្បែក ជារៀងរាល់ថ្ងៃជាការស្រេច។ មិនលើសមួយខែទេ អ្នកនឹងសង្កេតឃើញពីភាពខុសប្លែកគ្នាជាមិនខាន៕

 





No comments:

Powered by Blogger.